Acasă/Știri

Real news. Living language.

Explore daily news stories adapted to help you build reading and listening vocabulary.

Filter by
12 stories available
ក្រុមហ៊ុនផលិត រថយន្តរបស់ជប៉ុន គឺToyota និង Honda អាចនឹងជាប់គាំងជាមួយនឹងគម្រោង តម្លើងពន្ធរបស់លោក ត្រាំ លើប្រទេសកាណាដាFantezie & SupranaturalB2
DAP NewsSep 1

ក្រុមហ៊ុនផលិត រថយន្តរបស់ជប៉ុន គឺToyota និង Honda អាចនឹងជាប់គាំងជាមួយនឹងគម្រោង តម្លើងពន្ធរបស់លោក ត្រាំ លើប្រទេសកាណាដា

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងកំណត់គោលដៅ លើទីក្រុងអូតាវ៉ា ជាមួយនឹងការស្នើពន្ធ ៥០% លើការនាំចូលរថយន្តពី កាណាដា ប៉ុន្តែក្រុមហ៊ុន Toyota និង Honda របស់ជប៉ុន អាចនឹងជាអ្នកទទួលខុសត្រូវ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ថា ក្រុមហ៊ុនផលិត រថយន្តជប៉ុនទាំងពីរនេះ មានចំនួនជាងបីភាគបួន នៃរថយន្តទាំងអស់ដែលផលិតនៅប្រទេសកាណាដា។ អ្នកវិភាគបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនទាំងពីរ អាចត្រូវបានបង្ខំឱ្យបិទខ្សែសង្វាក់ផលិតកម្មមួយចំនួន ប្រសិនបើពន្ធចូលជាធរមាននៅថ្ងៃទី ១ ខែមករា ដូចដែលបានស្នើឡើង។ ខណៈពេលដែលកិច្ចព្រមព្រៀងមួយនៅតែអាចសម្រេចបាន ពេលវេលានៃពន្ធរបស់សហរដ្ឋអាមេរិកមិនអាចអាក្រក់ជាងនេះទេ ដោយសារក្រុមហ៊ុនផលិតរថយន្តជប៉ុនកំពុងត្រូវបានរារាំងដោយការប្រកួតប្រជែងពីរថយន្តអគ្គិសនីចិនដែលមានតម្លៃទាបនៅក្នុងទីផ្សារដូចជា អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិកឡាទីន។ សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំបំផុតរបស់ Toyota និង Honda ហើយសំខាន់ជាងនេះទៅទៀត គឺជាទីផ្សារមួយដែលគូប្រជែងចិនដូចជា BYD មិនត្រូវបានអនុញ្ញាតឱ្យចូល។ រថយន្តដែលផលិតនៅកាណាដាមានចំនួនជិតមួយភាគបួននៃការលក់របស់ Honda នៅសហរដ្ឋអាមេរិក និង ១៧% នៃការលក់របស់ Toyota កាលពីឆ្នាំមុន […]

‎តម្លៃប្រេង​ បានកើនឡើងជាង 2.5% បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ វាយប្រហារគ្នា តាមអាកាសទៅវិញទៅមក‎Educație & ȘcoalăB1
DAP NewsSep 1

‎តម្លៃប្រេង​ បានកើនឡើងជាង 2.5% បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ វាយប្រហារគ្នា តាមអាកាសទៅវិញទៅមក‎

‎បរទេស៖ តម្លៃប្រេងបានកើនឡើងជាង 2.5% នៅថ្ងៃចន្ទ បន្ទាប់ពីការបន្តសកម្មភាពយោធា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យមានការព្រួយបារម្ភឡើងវិញ អំពីការរំខានដល់ការផ្គត់ផ្គង់សកល ខណៈដែលជម្លោះបានបន្តដល់ខែទីប្រាំមួយរបស់ខ្លួន។‎‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី1 ខែកញ្ញា ឆ្នាំ2026ថា ប្រេងឆៅប្រភេទ Brent បានកើនឡើង 2.39 ដុល្លារ ឬ 2.71% ដល់ 90.49 ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង 2.36 ដុល្លារ ឬ 2.83% ដល់ 85.76 ដុល្លារ។ តម្លៃប្រេងប្រភេទ Brent បានកើនឡើងខ្ពស់ដល់ 91.52 ដុល្លារក្នុងអំឡុងពេលជួញដូរ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី 25 ខែសីហា។‎‎ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេដកស្រង់សម្តីថា បានសន្យាថានឹង «វាយប្រហារពួកគេយ៉ាងខ្លាំងក្លា» បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលមួយគ្រាប់ពេញមួយយប់នៅមូលដ្ឋានទ័ពអាកាសអាមេរិកពីរកន្លែងនៅក្នុងប្រទេសហ្ស៊កដានី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើកោះ Larak របស់អ៊ីរ៉ង់។‎‎អ្នកយកព័ត៌មាន Fox […]

ការស្ទង់មតិរបស់ CGTN | ហេតុអ្វីបានជា“ផែនការ SCO ”នៃអភិបាលកិច្ចសកល ទាក់ទាញការចាប់អារម្មណ៍ យ៉ាងខ្លាំង?Afaceri & CarierăA2
DAP NewsSep 1

ការស្ទង់មតិរបស់ CGTN | ហេតុអ្វីបានជា“ផែនការ SCO ”នៃអភិបាលកិច្ចសកល ទាក់ទាញការចាប់អារម្មណ៍ យ៉ាងខ្លាំង?

អភិបាលកិច្ចសកលកំពុងឈានចូល​ “ពេលវលា SCO” ម្តងទៀត ។ ក្នុងកឱកាស​បើកកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៦បណ្តាញទូរទស្សន៍ CGTN នៃអគ្គ​ស្ថានីយ​វិទ្យុ​ និង​ទូរទស្ស​ន៍​បជ្ឈិមចិន​ បានសហការជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិន​និងតាមរយៈវិទ្យាស្ថានស្រាវជ្រាវ ទំនាក់ទំនងអន្តរជាតិ សម័យថ្មី​ធ្វើការស្ទង់មតិ ចំពោះ​អ្នកផ្តល់បទសម្ភាសន៍ចំនួន 13707 នាក់មកពី​ 48 ប្រទេសនៅទូទាំងពិភពលោក ។ ការស្ទង់មតិបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន 74.6% ​សម្គាល់ឃើញថា SCO ផ្តល់នូវមាគ៌ាជាក់ស្តែង សម្រាប់កិច្ចសហប្រតិបត្តិការរវាង​ប្រទេសដែលមានប្រព័ន្ធរបបខុសៗគ្នា ហើយបានក្លាយជាកម្លាំងសំខាន់ ក្នុងការជំរុញការកសាងទំនាក់ទំនងអន្តរជាតិ​បែបថ្មី​និងសហគមន៍ជោគវាសនារួម សម្រាប់មនុស្សជាតិ ។ ការស្ទង់មតិនេះ គ្របដណ្តប់លើប្រទេសអភិវឌ្ឍន៍ធំៗ​និងប្រទេស “សកល​ខាងត្បូង”។ អ្នកផ្តល់បទសម្ភាសន៍ទាំងអស់គឺជាពលរដ្ឋសាមញ្ញដែលមានអាយុពី 18 ឆ្នាំឡើងទៅ ៕

ហេតុអ្វី​ ប្រទេស​សកល​ខាងត្បូង ​​គាំទ្រយ៉ាងសកម្ម ​ចំពោះ​​គំនិតផ្តួចផ្តើម ​អភិបាលកិច្ច​សកល​?Divertisment & VedeteC1
DAP NewsSep 1

ហេតុអ្វី​ ប្រទេស​សកល​ខាងត្បូង ​​គាំទ្រយ៉ាងសកម្ម ​ចំពោះ​​គំនិតផ្តួចផ្តើម ​អភិបាលកិច្ច​សកល​?

ពេលថ្មីៗនេះ ​គេហទំព័រ​«កាសែតព្រះអាទិត្យ»​នៃប្រទេសនីហ្សេរីយ៉ា​បាន​បង្ហោះ​អត្ថបទ​មួយ​មានចំណងជើង​ថា «ហេតុអ្វី​ប្រទេស​សកល​ខាងត្បូង​​គាំទ្រយ៉ាងសកម្ម​ចំពោះ​​គំនិតផ្តួចផ្តើម​អភិបាលកិច្ច​សកល​?»   ​ដែលបាន​លើកឡើង​​ថា ​ក្នុង​បរិបទ​ដែល​ភាពមិនប្រាកដប្រជា​នៃ​​សេដ្ឋកិច្ច​​កើនឡើង​ ​​អាកាសធាតុ​បន្ត​​ប្រែប្រួល​​  ​​តម្រូវការ​ខាង​ការ​អភិវឌ្ឍ​កាន់តែខ្លាំងឡើង​ៗ  ​​​គំនិតផ្តួចផ្តើម​អភិបាលកិច្ច​សកល​ (Global Governance Initiative , ហៅកាត់  GGI) ​របស់​ចិន​ទទួល​បាន​ការគាំទ្រ​​ខ្លាំង​ពី​​​​ប្រទេសសកលខាង​ត្បូង​​​។ «កាសែតព្រះអាទិត្យ» បាន​លើកឡើងថា ​ទស្សនៈ​​ស្នូល​នៃ​គំនិតផ្តួចផ្តើម​អភិបាលកិច្ច​សកល​គឺ ​ប្រទេសទាំងអស់ ​មិនថា​តូច​ឬធំ​  មានកម្រិតអភិវឌ្ឍ​យ៉ាងណា ​សុទ្ធតែ​ត្រូវមាន​សិទ្ធិ​បញ្ចេញ​មតិ​ដ៏​​មានអត្ថន័យ​ក្នុង​ការ​កសាង​ប្រព័ន្ធ​អន្តរជាតិ។ អត្ថបទ​​លើកឡើងថា  ​មូលហេតុ​មួយ​ដែល​​គំនិតផ្តួចផ្តើម​អភិបាលកិច្ច​សកល​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​សកល​ខាងត្បូង​ ​គឺ​វា​​មិន​ផ្តួចផ្តើម​ឱ្យ​រំលាយ​ប្រព័ន្ធ​អន្តរជាតិ​ដែលមានស្រាប់​នោះទេ ​ផ្ទុយទៅវិញ​គឺ​​អំពាវនាវ​ឱ្យ​ធ្វើកំណែទម្រង់​ស្ថាប័ន​មួយចំនួនធំ​ដែលប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន​​សម្គាល់​ឃើញ​ជា​ទូទៅថា​មិនអាច​បន្ត​​ឆ្លុះ​បញ្ចាំង​​ពី​​តម្រូវការ​ពិតប្រាកដ​ក្នុង​សតវត្សរ៍ទី២១៕​

លោកXi Jinping​ ជួបសន្ទនា ​ជា​មួយ​លោក​ Sadyr Japarov ​ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានSportC2
DAP NewsSep 1

លោកXi Jinping​ ជួបសន្ទនា ​ជា​មួយ​លោក​ Sadyr Japarov ​ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន

ព្រឹកថ្ងៃទី​៣១ ខែសីហា ​លោក Sadyr Japarov ​ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន​ បាន​ជួបពិភាក្សា​ជា​មួយ​​លោកXi Jinping ​ប្រធានរដ្ឋ​ចិន​នៅក្រុងBishkek ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ។លោក​Xi Jinpingបាន​លើកឡើងថា​ ​ក្រោម​ការណែនាំរួម​របស់យើង ​ទំនាក់ទំនងរវាង​ចិននិងកៀហ្ស៊ីស៊ីស្ថាន សម្រេចបានការអភិវឌ្ឍ​បែប​លោតផ្លោះ ​​កិច្ចសហប្រតិបត្តិការ​បាន​រីកចម្រើន​ក្នុង​​គ្រប់​វិស័យ ដែល​រួមចំណែក​យ៉ាង​ប្រាកដប្រជា​ដល់​ការ​អភិវឌ្ឍ​ របស់​ប្រទេសទាំងពីរ ​និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ ព្រមទាំង​ជំរុញ​សន្តិភាព ស្ថិរភាព​និងវិបុលភាពក្នុងតំបន់។ លោក​Xi Jinping ​បាន​សង្កត់ធ្ងន់ថា ​ការទំនុកចិត្ត​ខាង​នយោបាយ​​កម្រិតខ្ពស់ ​និងការគាំទ្រគ្នាទៅវិញទៅមក​យ៉ាងរឹងមាំ ​គឺជាការធានា​ដ៏​សំខាន់​សម្រាប់ការអភិវឌ្ឍ​ប្រកបដោយស្ថិរភាព​និងយូរអង្វែង​នៃ​ទំនាក់ទំនងចិន-កៀហ្ស៊ីស៊ីស្ថាន ។ ការចុះ​ហត្ថលេខា​លើសន្ធិសញ្ញា​ស្តីពី​កិច្ចសហប្រតិបត្តិការ​មិត្តភាព​និង​សុខដុមរមនា​ជា​អចិន្ត្រៃយ៍​រវាងចិន​ និងកៀហ្ស៊ីស៊ីស្ថាន​ នឹង​ផ្តល់​នូវ​មូលដ្ឋានគ្រឹះ​ផ្នែកច្បាប់ ​ដ៏​សំខាន់​សម្រាប់​មិត្តភាពគ្រប់​ជំនាន់​​និង​ការ​គាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ​រវាង​ប្រទេសទាំងពីរ ។ ប្រទេសចិន​មានឆន្ទៈ​ប្រកៀកស្មា​គ្នាជាមួយប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បី​បង្កើន​ការ​តភ្ជាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ធ្វើ​ឱ្យ​ការ​ផ្លាស់ប្តូរ​បទពិសោធក្នុង​វិស័យ​អភិបាលកិច្ច​មាន​ភាព​ស៊ីជម្រៅ ​ដើម្បី​កសាង​​សមិទ្ធផល​សហប្រតិបត្តិការជាក់ស្តែងកាន់តែ​ច្រើន​និង​ជំរុញ​ការ​កសាង​សហគមន៍ជោគ​​វាសនា​រួម​រវាង​ចិននិង​កៀហ្ស៊ីស៊ីស្ថាន​មាន​ភាព​កាន់​តែស៊ីជម្រៅ​និង​ប្រាកដប្រជា។ ជា​ការ​ឆ្លើយតប​ ​លោក​ Sadyr Japarov​បាន​លើកឡើងថា​ ​ដំណើរទស្សនកិច្ច​របស់​លោកXi Jinping​បាន​បង្ហាញបន្ថែមទៀត​អំពី​មិត្តភាព​ដ៏ជ្រាលជ្រៅ​និង​ការទំនុកចិត្ត​ខាងនយោបាយ​​កម្រិតខ្ពស់​រវាង​ប្រទេសកៀហ្ស៊ីស៊ីស្ថាន​និង​ចិន ​ហើយ​គឺ​ជា​និមិត្តសញ្ញា​ដ៏សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី។​ការចុះហត្ថលេខាលើ​សន្ធិសញ្ញា​ស្តីពី​កិច្ចសហប្រតិបត្តិការ​មិត្តភាព ​និង​សុខដុមរមនា​ជា​អចិន្ត្រៃយ៍​ រវាង​កៀហ្ស៊ីស៊ីស្ថាន​ និង​ចិន​នឹងត្រួសត្រាយ​អនាគត​កាន់តែ​ទូលំទូលាយ​សម្រាប់​ទំនាក់ទំនងទ្វេភាគី ។ បន្ទាប់​ពី​កិច្ចជំនួប ​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ​បានចុះហត្ថលេខា​លើ​«សេចក្តីប្រកាស​រួម​រវាង​សាធារណរដ្ឋប្រជាមានិតចិន​និងសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន​​ស្តីពី​ការ​អភិវឌ្ឍ​ទំនាក់ទំនងភាព​ជាដៃគូយុទ្ធសាស្ត្រ​​គ្រប់ជ្រុងជ្រោយ​ក្នុង​យុគ​សម័យ​ថ្មី​នៃ​ការអភិវឌ្ឍប្រកបដោយ​គុណភាពខ្ពស់​»និង«​សន្ធិសញ្ញា​ស្តីពី​កិច្ចសហប្រតិបត្តិការ​មិត្តភាព​និង​សុខដុមរមនា​ជា​អចិន្ត្រៃយ៍​រវាង​សាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋ​កៀសហ្ស៊ីស៊ីស្ថាន»៕

លោកស្រី Peng Liyuan និង​លោកស្រី Aigul Japarova​ ភរិយា​លោក​ Sadyr Japarov​ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន អញ្ញើញទស្សនា​សារមន្ទីរ​ប្រវត្តិសាស្ត្រជាតិ​ ​នៃ​សាធារណរដ្ឋ​កៀហ្ស៊ីស៊ីស្ថានGroază & MisterB1
DAP NewsSep 1

លោកស្រី Peng Liyuan និង​លោកស្រី Aigul Japarova​ ភរិយា​លោក​ Sadyr Japarov​ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន អញ្ញើញទស្សនា​សារមន្ទីរ​ប្រវត្តិសាស្ត្រជាតិ​ ​នៃ​សាធារណរដ្ឋ​កៀហ្ស៊ីស៊ីស្ថាន

នាព្រឹកថ្ងៃទី៣១ ខែសីហា ​តាមម៉ោងក្នុងតំបន់ ​លោកស្រី Peng Liyuan ភរិយា​លោក Xi Jinpng និង​លោកស្រី Aigul Japarova​ ភរិយា​លោក​ Sadyr Japarov ​ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន​បានអញ្ញើញទស្សនា​សារមន្ទីរ​ប្រវត្តិសាស្ត្រជាតិ​​នៃ​សាធារណរដ្ឋ​កៀហ្ស៊ីស៊ីស្ថាន​ នៅក្រុង​Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន។ លោកស្រី Peng Liyuan​និង​លោកស្រី Aigul Japarova បានទស្សនាការសម្តែងស្វាគមន៍​យ៉ាងកក់ក្ដៅ និងស្និទ្ធស្នាលជាទីបំផុត។ បន្ទាប់មក ភរិយារបស់​ប្រមុខរដ្ឋនៃប្រទេសទាំង២​បានរួមគ្នាទស្សនាពិព័រណ៍​វប្បធម៌ប្រពៃណីរបស់កៀហ្ស៊ីស៊ីស្ថាន។​ លោកស្រី Peng Liyuan បាន​លើកឡើងថា​ ​សម្លៀកបំពាក់​និងរបស់របរផ្សេងៗទៀត​ដ៏ប្រណិត​​ដែល​ដាក់​តាំងបង្ហាញ​នៅសារមន្ទីរ​​មានភាពផ្ចិតផ្ចង់ និងពណ៍ស្រស់ស្អាត ដែលបាន​បង្ហាញពី​សិប្បកម្មប្រពៃណីដ៏យូរអង្វែង​ និង​ទំនៀម​ទម្លាប់រស់នៅដ៏វិសេសវិសាល​របស់ប្រជាជន​កៀហ្ស៊ីស៊ីស្ថាន។ ប្រទេសចិន​ និងកៀហ្ស៊ីស៊ីស្ថាន ​​សុទ្ធតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការការពារ​ និងបន្តវេនវប្បធម៌ប្រពៃណី ​ហើយលោកស្រី​រំពឹងថា ប្រទេសទាំងពីរ​នឹងបន្ត​ពង្រីកការផ្លាស់ប្តូរវប្បធម៌​ជាបន្តបន្ទាប់ ​និង​រឹតបន្តឹងចំណងមិត្តភាព​រវាង​ប្រជាជន​​នៃ​ប្រទេសទាំងពីរ។ ភរិយារបស់​ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​​ក៏​បាន​អញ្ញើញ​ទស្សនា “ពិព័រណ៍​សិល្បៈ​និងអរិយធម៌​ បុរាណចិន” ដែល​រៀបចំដោយ​ប្រទេសចិន​និង​កៀហ្ស៊ីស៊ីស្ថាន ​ព្រមទាំង​បានទស្សនា​ពិព័រណ៍​សម្លៀកបំពាក់​ប្រពៃណីកៀហ្ស៊ីស៊ីស្ថាន​ផងដែរ។ លោកស្រីទាំងពីរ​​សុទ្ធតែបាន​សម្តែង​ការប្តេជ្ញាចិត្ត​ក្នុងការជំរុញ​យ៉ាងសកម្មនូវ​ការផ្លាស់ប្តូរ​វប្បធម៌​​ និង​ការរៀនសូត្រពីគ្នា​ទៅវិញទៅមក​រវាង​ប្រទេសចិន និងកៀហ្ស៊ីស៊ីស្ថាន៕

ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិន ដែលលោក ​Xi ​Jinping ​ចូលចិត្តប្រើ» (ប្រែជា​ពហុភាសារ) ​បាន​ចាក់​ផ្សាយ ​តាមរយៈ ​ប្រព័ន្ធសារព័ត៌មានសំខាន់ៗ ​នៃ​រដ្ឋសមាជិក​អង្គការ ​សហ​ប្រ​តិ​បត្តិការសៀងហៃDragoste & FamilieA1
DAP NewsSep 1

ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិន ដែលលោក ​Xi ​Jinping ​ចូលចិត្តប្រើ» (ប្រែជា​ពហុភាសារ) ​បាន​ចាក់​ផ្សាយ ​តាមរយៈ ​ប្រព័ន្ធសារព័ត៌មានសំខាន់ៗ ​នៃ​រដ្ឋសមាជិក​អង្គការ ​សហ​ប្រ​តិ​បត្តិការសៀងហៃ

ខណៈដែលលោក ​Xi ​Jinping ​ប្រធានរដ្ឋចិន បានអញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូល នៃ​អង្គការ​សហ​ប្រតិបត្តិ​ការ​សៀងហៃ ឆ្នាំ ​២០២៦ ​ព្រមទាំង​បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ​ប្រទេស​កៀ​ហ្ស៊ីស៊ីស្ថាន ​ពិធីសម្ពោធការចាក់ផ្សាយ​ភាពយន្តឯកសាររឿង«ប្រយោគបុរាណ​ចិន​ដែល​លោក ​Xi ​Jinping ​ចូល​ចិត្ត​ប្រើ​»​(ប្រែជា​ពហុភាសារ)​ដែល​ផលិត​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍មជ្ឈិមចិន ​បាន​ប្រារព្ធធ្វើ​នៅក្រុងប៊ីសខេក ​រដ្ឋធានី​កៀ​ហ្ស៊ីស៊ីស្ថាន​នៅ​ថ្ងៃទី ​៣០ ​ខែសីហា ​។ ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិន​ដែល​លោក ​Xi ​Jinping ​ចូលចិត្តប្រើ»(ប្រែជា​ពហុ​ភាសារ)​ផ្តោតសំខាន់លើ​ប្រធានបទ​ស្តីពី​ការអភិវឌ្ឍសេដ្ឋកិច្ច ​ការច្នៃប្រឌិតថ្មី​ផ្នែក​បច្ចេក​វិទ្យា ​អរិយធម៌អេកូឡូស៊ី​និង​ជីវភាពរស់នៅរបស់ប្រជាជន​ជាដើម​ដើម្បីបក​ស្រាយ​យ៉ាង​រស់​រវើក​អំពី​ចំណេះដឹងខាងវប្បធម៌និងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ​នៃ​គំនិតលោក ​Xi ​Jinping​ស្តីពី​អភិបាល​កិច្ច​ចំពោះ​ទស្សនិកជន​របស់​ប្រទេសជា​សមាជិក​នៃ​អង្គ​ការ​សហប្រតិបត្តិការ​សៀង​ហៃ ​ក៏ដូចជា​បង្ហាញ​យ៉ាង​ពេញលេញ​នូវ​បទពិសោធ​ដ៏​មានតម្លៃ​របស់​ប្រទេស​ចិន​សម្រា​ប់​ដោះស្រាយ​បញ្ហា​សកល ​។ លោក ​Shen ​Haixiong ​អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិម​បក្ស ​កុម្មុយ​នីស្តចិន​និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ​បានថ្លែង​សុន្ទរក​ថា​ក្នុង​ពិធីសម្ពោធនេះ​ដោយបានលើកឡើងថា ​កម្មវិធីនេះ​នឹង​បើកបង្អួចគំនិតមួយ​សម្រាប់​ឱ្យ​ទស្សនិកជន​ទាំងឡាយ​យល់ដឹង​ពី​ប្រាជ្ញាអភិបាល​កិច្ច​របស់​លោក ​Xi ​Jinping ​ប្រធាន​រដ្ឋ​ចិន​ព្រមទាំង​ជួយ​អ្នកផងទាំងពួង​ឱ្យ​យល់ដឹងឱ្យបានកាន់តែស៊ីជម្រៅ​នូវ​វប្បធម៌ចិន ​ពុទ្ធិចិន​និង​ស្មារតីចិន ​៕​

សកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន នៃប្រទេសជាសមាជិកអង្គការ សហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ បើកធ្វើនៅក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថានMaturizare & Lecții de viațăA1
DAP NewsSep 1

សកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន នៃប្រទេសជាសមាជិកអង្គការ សហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ បើកធ្វើនៅក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន

ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃ អង្គការសហប្រតិបត្តិការសៀងហៃ ( SCO) ឆ្នាំ ២០២៦ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកៀហ្ស៊ីស៊ីស្ថាន សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន(CMG) និងក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ជាតិកៀហ្ស៊ីស៊ីស្ថាន បានបើកធ្វើនៅក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃទី ៣០ ខែសីហាតាមម៉ោងក្នុងតំបន់។ លោក Sadyr Japarov ប្រធានាធិបតី​​កៀហ្ស៊ីស៊ីស្ថានបានផ្ញើសារលិខិតសាទរ ការបើកធ្វើសកម្មភាពលើកនេះ ព្រមទាំងជូនពរឱ្យ ទទួលបានលទ្ធផលជាផ្លែផ្លា ។ ​ ភ្ញៀវកិត្តិយសចំនួនជាង ១០០ រូបដែលមកពីមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយជាដើមនៃប្រទេស SCO បានចូលរួមសកម្មភាពលើកនេះ។ លោក Shen Haixiong អគ្គនាយលនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ឆ្នាំនេះជាខួប ២៥ នៃការបង្កើតអង្គការ SCO ។ ក្នុងរយៈពេល ២៥ ឆ្នាំមកនេះ ក្រោមការណែនាំ នៃស្មារតីសៀងហៃ […]

លោក ​Xi ​Jinping ​ អញ្ជើញចាកចេញពីទីក្រុងប៉េកាំង​ ដើម្បីទៅចូលរួម​កិច្ច​ប្រជុំ​កំពូល ​នៃអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ ​២០២៦ ​ព្រមទាំងបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ​នៅ​ប្រ​ទេស​កៀហ្ស៊ីស៊ីស្ថាន និងអេហ្ស៊ីបInspirație & UmorB2
DAP NewsSep 1

លោក ​Xi ​Jinping ​ អញ្ជើញចាកចេញពីទីក្រុងប៉េកាំង​ ដើម្បីទៅចូលរួម​កិច្ច​ប្រជុំ​កំពូល ​នៃអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ ​២០២៦ ​ព្រមទាំងបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ​នៅ​ប្រ​ទេស​កៀហ្ស៊ីស៊ីស្ថាន និងអេហ្ស៊ីប

នៅព្រឹកថ្ងៃទី៣០ ​ខែសីហានេះ ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិនបានអញ្ជើញចាកចេញ​ពី​ទី​ក្រុង​ប៉េកាំង ​តាមយន្តហោះពិសេស​ដើម្បី​ទៅចូលរួម​កិច្ចប្រជុំ​កំពូល​នៃអង្គការសហ​ប្រ​តិ​បត្តិ​ការ​សៀង​ហៃ​ឆ្នាំ ​២០២៦ ​នៅក្រុង ​Bishkek ​រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន​ ព្រមទាំង​បំពេញ​ទស្ស​ន​កិច្ច​ផ្លូវរដ្ឋ នៅប្រទេសកៀហ្ស៊ី​ស៊ី​ស្ថាននិងអេហ្ស៊ីប​​តបតាមការអញ្ជើញរបស់​លោក ​Sadyr ​Japarov ​ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន​និង​លោក ​Abdel ​Fattah ​El-Sisi ​ប្រធានាធិ​បតី​អេហ្ស៊ីប ​។ គណៈប្រតិភូដែលអមដំណើរទស្សនកិច្ចលើកនេះ ​រួមមាន ​លោកស្រី ​Peng ​Liyuan ​ជា​ភរិយា​របស់​លោក ​Xi ​Jinping ​លោក ​Cai ​Qi ​សមាជិក​​អចិន្ត្រៃយ៍នៃ​ការិយា​ល័យ​នយោបាយ ​នៃ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ​នីស្ត​ចិន​ និងជា​ប្រធានខុទ្ទកាល័យ​គណៈ​កម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្តចិន​និង​លោក ​Wang ​Yi ​សមាជិកការិយាល័យ​នយោ​បាយ ​នៃ​គណៈ​កម្មាធិ​ការមជ្ឈិមបក្សកុម្មុយនីស្តចិន​ និងជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសចិន​ជា​ដើម៕

មូលហេតុ ដែល​បណ្តាល​ឱ្យ​កើត​មាន ​គ្រោះមហន្តរាយ​រអិលបាក់ដី ​នៅភូមិភាគ ​Xizang ឥឡូវនេះបាន​ស៊ើប​អង្កេត ​​ច្បាស់​ហើយȘtiință & TehnologieC2
DAP NewsSep 1

មូលហេតុ ដែល​បណ្តាល​ឱ្យ​កើត​មាន ​គ្រោះមហន្តរាយ​រអិលបាក់ដី ​នៅភូមិភាគ ​Xizang ឥឡូវនេះបាន​ស៊ើប​អង្កេត ​​ច្បាស់​ហើយ

អ្នក​សារ​ព័ត៌មាន ​បាន​ទទួល​ដំណឹង​ពី​សន្និសីទ សារព័ត៌មាន​ ដែលរៀបចំឡើង​ដោយ​ការិ​យា​ល័យ​ព័ត៌មាន នៃរដ្ឋបាល​ប្រជាជន​ភូមិភាគ​ស្វយ័ត ​Xizang ឱ្យ​ដឹង​ថា មូលហេតុដែល​ប​ណ្តា​ល​ឱ្យ​កើត​មាន ​គ្រោះមហន្តរាយ​រអិលបាក់ដី ​នៅភូមិភាគ ​Xizang ឥឡូវនេះបានស៊ើប​អង្កេ​ត​ច្បាស់​ហើយ ៖ កាលពីម៉ោងប្រហែល១០និង​៥២នាទី​ព្រឹកថ្ងៃ ទី២៦ ខែសីហា តាម​ម៉ោ​ង​ក្រុង​ប៉េ​កាំង ផ្ទាំងទឹកកកមួយនៅដែន​នេប៉ាល់ បានបាក់នៅរយៈកម្ពស់​ប្រហែល៥.២​០០​ម៉ែត្រ លំ​ហូរ​កម្ទេច​កម្ទី បានធ្លាក់ចុះយ៉ាងលឿនដល់ប្រហែល​៤.០០០ម៉ែត្រ ដែល​បង្កើតបាន​ជា​ការរអិល​បាក់​ដី​ដ៏ធំមួយ។ បន្ទាប់ពីធ្វើដំណើរក្នុងល្បឿនលឿន ប្រហែល២២គីឡូម៉ែត្រ វា​បាន​ទៅ​ដល់​ច្រក​ព្រំដែន​Gyirongនៃភូមិភាគ​ស្វយ័ត​Xizang ដែល​មាន​រយៈកម្ពស់​ប្រ​ហែ​ល​១.៨០០ម៉ែត្រ ហើយ​បណ្តាលឱ្យមានការបំផ្លិចបំផ្លាញដីក្នុង​ទំហំ​ប្រហែល​០,៧គីឡូ​ម៉ែត្រ​កា​រ៉េ អគារចំនួន២៧​និង​សំណង់​ពាក់ព័ន្ធផ្សេង​ទៀត។  ទ្រង់​ទ្រាយ​ ផលប៉ះពាល់​និង​សភាពការណ៍​រងគ្រោះ​ ដែលបណ្តាលមកពីការរអិល​បាក់​ដី​លើ​ក​នេះ គឺធ្ងន់ធ្ងរខ្លាំងណាស់៕

អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House របស់រុស្ស៊ី ប្រចាំនៅកម្ពុជាSănătateC1
Cambodia Express News (CEN)Sep 1

អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House របស់រុស្ស៊ី ប្រចាំនៅកម្ពុជា

ប៉ៃលិន៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍ លោក Vladimir Palancicaអគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធាន BRICS House ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុង ដំណើរ ទស្សនកិច្ច សិក្សាអំពីស្ថានភាពទូទៅក្នុងខេត្តប៉ៃលិន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងការ វិនិយោគលើសក្តានុពលវិស័យកសិកម្មសម្រាប់ការនាំចេញកសិផល ទៅទីផ្សារ ប្រទេស រុស្ស៊ី រួមទាំងវិស័យទេសចរណ៍ បរិស្ថានធម្មជាតិ ដោយសាខេត្តប៉ៃលិន ជាខេត្តមួយសំបូរសក្តានុពល កសិកម្ម ផលិត ផលបន្លែផ្លែឈើធម្មជាតិជាច្រើន និងមានបរិស្ថានស្អាតសំរាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកសំរាក លំហែរ កំសាន្ត។ នេះបើតាមប្រភពពីរដ្ឋបាលខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ វត្តមាន លោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធានសាខា […]

រត់​កម្សាន្តជាង៥គីឡូម៉ែត្រ និង ៣​គីឡូម៉ែត្រ​តាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប មាន​អត្ត​ព​លិ​ក​ចូល​រួ​ម​ជាង៥ពាន់នាក់​Prietenie & RelațiiA2
Koh Santepheap DailyAug 31

រត់​កម្សាន្តជាង៥គីឡូម៉ែត្រ និង ៣​គីឡូម៉ែត្រ​តាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប មាន​អត្ត​ព​លិ​ក​ចូល​រួ​ម​ជាង៥ពាន់នាក់​

ខេត្ត​សៀម​រា​បះ កីឡា គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​មនុស្ស យើង​គ្រប់​រូប​  កីឡា​មិន​ត្រឹម តែ ផ្តល់​ឱ្យ​យើង​នូវ​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សុខុមាលភាព​ផ្លូវចិត្ត អារម្មណ៍ និង​សង្គម​របស់​យើង...