Real news. Living language.
Explore daily news stories adapted to help you build reading and listening vocabulary.
Fantastika ir stebuklaiB2ក្រុមហ៊ុនផលិត រថយន្តរបស់ជប៉ុន គឺToyota និង Honda អាចនឹងជាប់គាំងជាមួយនឹងគម្រោង តម្លើងពន្ធរបស់លោក ត្រាំ លើប្រទេសកាណាដា
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងកំណត់គោលដៅ លើទីក្រុងអូតាវ៉ា ជាមួយនឹងការស្នើពន្ធ ៥០% លើការនាំចូលរថយន្តពី កាណាដា ប៉ុន្តែក្រុមហ៊ុន Toyota និង Honda របស់ជប៉ុន អាចនឹងជាអ្នកទទួលខុសត្រូវ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ថា ក្រុមហ៊ុនផលិត រថយន្តជប៉ុនទាំងពីរនេះ មានចំនួនជាងបីភាគបួន នៃរថយន្តទាំងអស់ដែលផលិតនៅប្រទេសកាណាដា។ អ្នកវិភាគបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនទាំងពីរ អាចត្រូវបានបង្ខំឱ្យបិទខ្សែសង្វាក់ផលិតកម្មមួយចំនួន ប្រសិនបើពន្ធចូលជាធរមាននៅថ្ងៃទី ១ ខែមករា ដូចដែលបានស្នើឡើង។ ខណៈពេលដែលកិច្ចព្រមព្រៀងមួយនៅតែអាចសម្រេចបាន ពេលវេលានៃពន្ធរបស់សហរដ្ឋអាមេរិកមិនអាចអាក្រក់ជាងនេះទេ ដោយសារក្រុមហ៊ុនផលិតរថយន្តជប៉ុនកំពុងត្រូវបានរារាំងដោយការប្រកួតប្រជែងពីរថយន្តអគ្គិសនីចិនដែលមានតម្លៃទាបនៅក្នុងទីផ្សារដូចជា អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិកឡាទីន។ សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំបំផុតរបស់ Toyota និង Honda ហើយសំខាន់ជាងនេះទៅទៀត គឺជាទីផ្សារមួយដែលគូប្រជែងចិនដូចជា BYD មិនត្រូវបានអនុញ្ញាតឱ្យចូល។ រថយន្តដែលផលិតនៅកាណាដាមានចំនួនជិតមួយភាគបួននៃការលក់របស់ Honda នៅសហរដ្ឋអាមេរិក និង ១៧% នៃការលក់របស់ Toyota កាលពីឆ្នាំមុន […]
Švietimas ir mokyklaB1តម្លៃប្រេង បានកើនឡើងជាង 2.5% បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ វាយប្រហារគ្នា តាមអាកាសទៅវិញទៅមក
បរទេស៖ តម្លៃប្រេងបានកើនឡើងជាង 2.5% នៅថ្ងៃចន្ទ បន្ទាប់ពីការបន្តសកម្មភាពយោធា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យមានការព្រួយបារម្ភឡើងវិញ អំពីការរំខានដល់ការផ្គត់ផ្គង់សកល ខណៈដែលជម្លោះបានបន្តដល់ខែទីប្រាំមួយរបស់ខ្លួន។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី1 ខែកញ្ញា ឆ្នាំ2026ថា ប្រេងឆៅប្រភេទ Brent បានកើនឡើង 2.39 ដុល្លារ ឬ 2.71% ដល់ 90.49 ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង 2.36 ដុល្លារ ឬ 2.83% ដល់ 85.76 ដុល្លារ។ តម្លៃប្រេងប្រភេទ Brent បានកើនឡើងខ្ពស់ដល់ 91.52 ដុល្លារក្នុងអំឡុងពេលជួញដូរ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី 25 ខែសីហា។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេដកស្រង់សម្តីថា បានសន្យាថានឹង «វាយប្រហារពួកគេយ៉ាងខ្លាំងក្លា» បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលមួយគ្រាប់ពេញមួយយប់នៅមូលដ្ឋានទ័ពអាកាសអាមេរិកពីរកន្លែងនៅក្នុងប្រទេសហ្ស៊កដានី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើកោះ Larak របស់អ៊ីរ៉ង់។អ្នកយកព័ត៌មាន Fox […]
Verslas ir karjeraA2ការស្ទង់មតិរបស់ CGTN | ហេតុអ្វីបានជា“ផែនការ SCO ”នៃអភិបាលកិច្ចសកល ទាក់ទាញការចាប់អារម្មណ៍ យ៉ាងខ្លាំង?
អភិបាលកិច្ចសកលកំពុងឈានចូល “ពេលវលា SCO” ម្តងទៀត ។ ក្នុងកឱកាសបើកកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៦បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍បជ្ឈិមចិន បានសហការជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិននិងតាមរយៈវិទ្យាស្ថានស្រាវជ្រាវ ទំនាក់ទំនងអន្តរជាតិ សម័យថ្មីធ្វើការស្ទង់មតិ ចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន 13707 នាក់មកពី 48 ប្រទេសនៅទូទាំងពិភពលោក ។ ការស្ទង់មតិបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន 74.6% សម្គាល់ឃើញថា SCO ផ្តល់នូវមាគ៌ាជាក់ស្តែង សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសដែលមានប្រព័ន្ធរបបខុសៗគ្នា ហើយបានក្លាយជាកម្លាំងសំខាន់ ក្នុងការជំរុញការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មីនិងសហគមន៍ជោគវាសនារួម សម្រាប់មនុស្សជាតិ ។ ការស្ទង់មតិនេះ គ្របដណ្តប់លើប្រទេសអភិវឌ្ឍន៍ធំៗនិងប្រទេស “សកលខាងត្បូង”។ អ្នកផ្តល់បទសម្ភាសន៍ទាំងអស់គឺជាពលរដ្ឋសាមញ្ញដែលមានអាយុពី 18 ឆ្នាំឡើងទៅ ៕
Pramogos ir žymūs žmonėsC1ហេតុអ្វី ប្រទេសសកលខាងត្បូង គាំទ្រយ៉ាងសកម្ម ចំពោះគំនិតផ្តួចផ្តើម អភិបាលកិច្ចសកល?
ពេលថ្មីៗនេះ គេហទំព័រ«កាសែតព្រះអាទិត្យ»នៃប្រទេសនីហ្សេរីយ៉ាបានបង្ហោះអត្ថបទមួយមានចំណងជើងថា «ហេតុអ្វីប្រទេសសកលខាងត្បូងគាំទ្រយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល?» ដែលបានលើកឡើងថា ក្នុងបរិបទដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចកើនឡើង អាកាសធាតុបន្តប្រែប្រួល តម្រូវការខាងការអភិវឌ្ឍកាន់តែខ្លាំងឡើងៗ គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល (Global Governance Initiative , ហៅកាត់ GGI) របស់ចិនទទួលបានការគាំទ្រខ្លាំងពីប្រទេសសកលខាងត្បូង។ «កាសែតព្រះអាទិត្យ» បានលើកឡើងថា ទស្សនៈស្នូលនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលគឺ ប្រទេសទាំងអស់ មិនថាតូចឬធំ  មានកម្រិតអភិវឌ្ឍយ៉ាងណា សុទ្ធតែត្រូវមានសិទ្ធិបញ្ចេញមតិដ៏មានអត្ថន័យក្នុងការកសាងប្រព័ន្ធអន្តរជាតិ។ អត្ថបទលើកឡើងថា  មូលហេតុមួយដែលគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលទទួលបានការគាំទ្រពីប្រទេសសកលខាងត្បូង គឺវាមិនផ្តួចផ្តើមឱ្យរំលាយប្រព័ន្ធអន្តរជាតិដែលមានស្រាប់នោះទេ ផ្ទុយទៅវិញគឺអំពាវនាវឱ្យធ្វើកំណែទម្រង់ស្ថាប័នមួយចំនួនធំដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនសម្គាល់ឃើញជាទូទៅថាមិនអាចបន្តឆ្លុះបញ្ចាំងពីតម្រូវការពិតប្រាកដក្នុងសតវត្សរ៍ទី២១៕
SportasC2លោកXi Jinping ជួបសន្ទនា ជាមួយលោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
ព្រឹកថ្ងៃទី៣១ ខែសីហា លោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន បានជួបពិភាក្សាជាមួយលោកXi Jinping ប្រធានរដ្ឋចិននៅក្រុងBishkek ប្រទេសកៀហ្ស៊ីស៊ីស្ថាន ។លោកXi Jinpingបានលើកឡើងថា ក្រោមការណែនាំរួមរបស់យើង ទំនាក់ទំនងរវាងចិននិងកៀហ្ស៊ីស៊ីស្ថាន សម្រេចបានការអភិវឌ្ឍបែបលោតផ្លោះ កិច្ចសហប្រតិបត្តិការបានរីកចម្រើនក្នុងគ្រប់វិស័យ ដែលរួមចំណែកយ៉ាងប្រាកដប្រជាដល់ការអភិវឌ្ឍ របស់ប្រទេសទាំងពីរ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន ព្រមទាំងជំរុញសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។ លោកXi Jinping បានសង្កត់ធ្ងន់ថា ការទំនុកចិត្តខាងនយោបាយកម្រិតខ្ពស់ និងការគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ គឺជាការធានាដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងយូរអង្វែងនៃទំនាក់ទំនងចិន-កៀហ្ស៊ីស៊ីស្ថាន ។ ការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាពនិងសុខដុមរមនាជាអចិន្ត្រៃយ៍រវាងចិន និងកៀហ្ស៊ីស៊ីស្ថាន នឹងផ្តល់នូវមូលដ្ឋានគ្រឹះផ្នែកច្បាប់ ដ៏សំខាន់សម្រាប់មិត្តភាពគ្រប់ជំនាន់និងការគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ ។ ប្រទេសចិនមានឆន្ទៈប្រកៀកស្មាគ្នាជាមួយប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បីបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ធ្វើឱ្យការផ្លាស់ប្តូរបទពិសោធក្នុងវិស័យអភិបាលកិច្ចមានភាពស៊ីជម្រៅ ដើម្បីកសាងសមិទ្ធផលសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើននិងជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកៀហ្ស៊ីស៊ីស្ថានមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជា។ ជាការឆ្លើយតប លោក Sadyr Japarovបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកXi Jinpingបានបង្ហាញបន្ថែមទៀតអំពីមិត្តភាពដ៏ជ្រាលជ្រៅនិងការទំនុកចិត្តខាងនយោបាយកម្រិតខ្ពស់រវាងប្រទេសកៀហ្ស៊ីស៊ីស្ថាននិងចិន ហើយគឺជានិមិត្តសញ្ញាដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាព និងសុខដុមរមនាជាអចិន្ត្រៃយ៍ រវាងកៀហ្ស៊ីស៊ីស្ថាន និងចិននឹងត្រួសត្រាយអនាគតកាន់តែទូលំទូលាយសម្រាប់ទំនាក់ទំនងទ្វេភាគី ។ បន្ទាប់ពីកិច្ចជំនួប ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើ«សេចក្តីប្រកាសរួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថានស្តីពីការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់»និង«សន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាពនិងសុខដុមរមនាជាអចិន្ត្រៃយ៍រវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋកៀសហ្ស៊ីស៊ីស្ថាន»៕
Siaubas ir paslaptysB1លោកស្រី Peng Liyuan និងលោកស្រី Aigul Japarova ភរិយាលោក Sadyr Japarovប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន អញ្ញើញទស្សនាសារមន្ទីរប្រវត្តិសាស្ត្រជាតិ នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន
នាព្រឹកថ្ងៃទី៣១ ខែសីហា តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuan ភរិយាលោក Xi Jinpng និងលោកស្រី Aigul Japarova ភរិយាលោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានបានអញ្ញើញទស្សនាសារមន្ទីរប្រវត្តិសាស្ត្រជាតិនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន នៅក្រុងBishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន។ លោកស្រី Peng Liyuanនិងលោកស្រី Aigul Japarova បានទស្សនាការសម្តែងស្វាគមន៍យ៉ាងកក់ក្ដៅ និងស្និទ្ធស្នាលជាទីបំផុត។ បន្ទាប់មក ភរិយារបស់ប្រមុខរដ្ឋនៃប្រទេសទាំង២បានរួមគ្នាទស្សនាពិព័រណ៍វប្បធម៌ប្រពៃណីរបស់កៀហ្ស៊ីស៊ីស្ថាន។ លោកស្រី Peng Liyuan បានលើកឡើងថា សម្លៀកបំពាក់និងរបស់របរផ្សេងៗទៀតដ៏ប្រណិតដែលដាក់តាំងបង្ហាញនៅសារមន្ទីរមានភាពផ្ចិតផ្ចង់ និងពណ៍ស្រស់ស្អាត ដែលបានបង្ហាញពីសិប្បកម្មប្រពៃណីដ៏យូរអង្វែង និងទំនៀមទម្លាប់រស់នៅដ៏វិសេសវិសាលរបស់ប្រជាជនកៀហ្ស៊ីស៊ីស្ថាន។ ប្រទេសចិន និងកៀហ្ស៊ីស៊ីស្ថាន សុទ្ធតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារ និងបន្តវេនវប្បធម៌ប្រពៃណី ហើយលោកស្រីរំពឹងថា ប្រទេសទាំងពីរនឹងបន្តពង្រីកការផ្លាស់ប្តូរវប្បធម៌ជាបន្តបន្ទាប់ និងរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ភរិយារបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរក៏បានអញ្ញើញទស្សនា “ពិព័រណ៍សិល្បៈនិងអរិយធម៌ បុរាណចិន” ដែលរៀបចំដោយប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថាន ព្រមទាំងបានទស្សនាពិព័រណ៍សម្លៀកបំពាក់ប្រពៃណីកៀហ្ស៊ីស៊ីស្ថានផងដែរ។ លោកស្រីទាំងពីរសុទ្ធតែបានសម្តែងការប្តេជ្ញាចិត្តក្នុងការជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរវប្បធម៌ និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងប្រទេសចិន និងកៀហ្ស៊ីស៊ីស្ថាន៕
Meilė ir šeimaA1ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្តប្រើ» (ប្រែជាពហុភាសារ) បានចាក់ផ្សាយ តាមរយៈ ប្រព័ន្ធសារព័ត៌មានសំខាន់ៗ នៃរដ្ឋសមាជិកអង្គការ សហប្រតិបត្តិការសៀងហៃ
ខណៈដែលលោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ ២០២៦ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ពិធីសម្ពោធការចាក់ផ្សាយភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»(ប្រែជាពហុភាសារ)ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅក្រុងប៊ីសខេក រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាននៅថ្ងៃទី ៣០ ខែសីហា ។ ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»(ប្រែជាពហុភាសារ)ផ្តោតសំខាន់លើប្រធានបទស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា អរិយធម៌អេកូឡូស៊ីនិងជីវភាពរស់នៅរបស់ប្រជាជនជាដើមដើម្បីបកស្រាយយ៉ាងរស់រវើកអំពីចំណេះដឹងខាងវប្បធម៌និងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅនៃគំនិតលោក Xi Jinpingស្តីពីអភិបាលកិច្ចចំពោះទស្សនិកជនរបស់ប្រទេសជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ ក៏ដូចជាបង្ហាញយ៉ាងពេញលេញនូវបទពិសោធដ៏មានតម្លៃរបស់ប្រទេសចិនសម្រាប់ដោះស្រាយបញ្ហាសកល ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិននិងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធនេះដោយបានលើកឡើងថា កម្មវិធីនេះនឹងបើកបង្អួចគំនិតមួយសម្រាប់ឱ្យទស្សនិកជនទាំងឡាយយល់ដឹងពីប្រាជ្ញាអភិបាលកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិនព្រមទាំងជួយអ្នកផងទាំងពួងឱ្យយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅនូវវប្បធម៌ចិន ពុទ្ធិចិននិងស្មារតីចិន ៕
Bręstantys ir gyvenimo pamokosA1សកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន នៃប្រទេសជាសមាជិកអង្គការ សហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ បើកធ្វើនៅក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន
ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃ អង្គការសហប្រតិបត្តិការសៀងហៃ ( SCO) ឆ្នាំ ២០២៦ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកៀហ្ស៊ីស៊ីស្ថាន សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន(CMG) និងក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ជាតិកៀហ្ស៊ីស៊ីស្ថាន បានបើកធ្វើនៅក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃទី ៣០ ខែសីហាតាមម៉ោងក្នុងតំបន់។ លោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានបានផ្ញើសារលិខិតសាទរ ការបើកធ្វើសកម្មភាពលើកនេះ ព្រមទាំងជូនពរឱ្យ ទទួលបានលទ្ធផលជាផ្លែផ្លា ។ ភ្ញៀវកិត្តិយសចំនួនជាង ១០០ រូបដែលមកពីមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយជាដើមនៃប្រទេស SCO បានចូលរួមសកម្មភាពលើកនេះ។ លោក Shen Haixiong អគ្គនាយលនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ឆ្នាំនេះជាខួប ២៥ នៃការបង្កើតអង្គការ SCO ។ ក្នុងរយៈពេល ២៥ ឆ្នាំមកនេះ ក្រោមការណែនាំ នៃស្មារតីសៀងហៃ […]
Įkvėpimas ir humorasB2លោក Xi Jinping អញ្ជើញចាកចេញពីទីក្រុងប៉េកាំង ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ ២០២៦ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន និងអេហ្ស៊ីប
នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចាកចេញពីទីក្រុងប៉េកាំង តាមយន្តហោះពិសេសដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ នៅក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាននិងអេហ្ស៊ីបតបតាមការអញ្ជើញរបស់លោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាននិងលោក Abdel Fattah El-Sisi ប្រធានាធិបតីអេហ្ស៊ីប ។ គណៈប្រតិភូដែលអមដំណើរទស្សនកិច្ចលើកនេះ រួមមាន លោកស្រី Peng Liyuan ជាភរិយារបស់លោក Xi Jinping លោក Cai Qi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានខុទ្ទកាល័យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងលោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជាដើម៕
Mokslas ir technologijosC2មូលហេតុ ដែលបណ្តាលឱ្យកើតមាន គ្រោះមហន្តរាយរអិលបាក់ដី នៅភូមិភាគ Xizang ឥឡូវនេះបានស៊ើបអង្កេត ច្បាស់ហើយ
អ្នកសារព័ត៌មាន បានទទួលដំណឹងពីសន្និសីទ សារព័ត៌មាន ដែលរៀបចំឡើងដោយការិយាល័យព័ត៌មាន នៃរដ្ឋបាលប្រជាជនភូមិភាគស្វយ័ត Xizang ឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតមាន គ្រោះមហន្តរាយរអិលបាក់ដី នៅភូមិភាគ Xizang ឥឡូវនេះបានស៊ើបអង្កេតច្បាស់ហើយ ៖ កាលពីម៉ោងប្រហែល១០និង៥២នាទីព្រឹកថ្ងៃ ទី២៦ ខែសីហា តាមម៉ោងក្រុងប៉េកាំង ផ្ទាំងទឹកកកមួយនៅដែននេប៉ាល់ បានបាក់នៅរយៈកម្ពស់ប្រហែល៥.២០០ម៉ែត្រ លំហូរកម្ទេចកម្ទី បានធ្លាក់ចុះយ៉ាងលឿនដល់ប្រហែល៤.០០០ម៉ែត្រ ដែលបង្កើតបានជាការរអិលបាក់ដីដ៏ធំមួយ។ បន្ទាប់ពីធ្វើដំណើរក្នុងល្បឿនលឿន ប្រហែល២២គីឡូម៉ែត្រ វាបានទៅដល់ច្រកព្រំដែនGyirongនៃភូមិភាគស្វយ័តXizang ដែលមានរយៈកម្ពស់ប្រហែល១.៨០០ម៉ែត្រ ហើយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដីក្នុងទំហំប្រហែល០,៧គីឡូម៉ែត្រការ៉េ អគារចំនួន២៧និងសំណង់ពាក់ព័ន្ធផ្សេងទៀត។ ទ្រង់ទ្រាយ ផលប៉ះពាល់និងសភាពការណ៍រងគ្រោះ ដែលបណ្តាលមកពីការរអិលបាក់ដីលើកនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់៕
SveikataC1អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House របស់រុស្ស៊ី ប្រចាំនៅកម្ពុជា
ប៉ៃលិន៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍ លោក Vladimir Palancicaអគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធាន BRICS House ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុង ដំណើរ ទស្សនកិច្ច សិក្សាអំពីស្ថានភាពទូទៅក្នុងខេត្តប៉ៃលិន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងការ វិនិយោគលើសក្តានុពលវិស័យកសិកម្មសម្រាប់ការនាំចេញកសិផល ទៅទីផ្សារ ប្រទេស រុស្ស៊ី រួមទាំងវិស័យទេសចរណ៍ បរិស្ថានធម្មជាតិ ដោយសាខេត្តប៉ៃលិន ជាខេត្តមួយសំបូរសក្តានុពល កសិកម្ម ផលិត ផលបន្លែផ្លែឈើធម្មជាតិជាច្រើន និងមានបរិស្ថានស្អាតសំរាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកសំរាក លំហែរ កំសាន្ត។ នេះបើតាមប្រភពពីរដ្ឋបាលខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ វត្តមាន លោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធានសាខា […]
Draugystė ir santykiaiA2រត់កម្សាន្តជាង៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប មានអត្តពលិកចូលរួមជាង៥ពាន់នាក់
ខេត្តសៀមរាបះ កីឡា គឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្ស យើងគ្រប់រូប កីឡាមិនត្រឹម តែ ផ្តល់ឱ្យយើងនូវរបៀបរស់នៅដែលមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខុមាលភាពផ្លូវចិត្ត អារម្មណ៍ និងសង្គមរបស់យើង...