Domů/Detail

Sport v jazyce khmérština

Sport: týmy, zápasy, trénink a slova sportovního světa. Čti a poslouchej v jazyce khmérština na své úrovni, od Začátečník až Mistrovství, se zvukem, překladem a kvízy.

Lekce jazyka khmérština na téma Sport

SportMistrovství
DAP News1. 9.

លោកXi Jinping​ ជួបសន្ទនា ​ជា​មួយ​លោក​ Sadyr Japarov ​ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន

ព្រឹកថ្ងៃទី​៣១ ខែសីហា ​លោក Sadyr Japarov ​ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន​ បាន​ជួបពិភាក្សា​ជា​មួយ​​លោកXi Jinping ​ប្រធានរដ្ឋ​ចិន​នៅក្រុងBishkek ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ។លោក​Xi Jinpingបាន​លើកឡើងថា​ ​ក្រោម​ការណែនាំរួម​របស់យើង ​ទំនាក់ទំនងរវាង​ចិននិងកៀហ្ស៊ីស៊ីស្ថាន សម្រេចបានការអភិវឌ្ឍ​បែប​លោតផ្លោះ ​​កិច្ចសហប្រតិបត្តិការ​បាន​រីកចម្រើន​ក្នុង​​គ្រប់​វិស័យ ដែល​រួមចំណែក​យ៉ាង​ប្រាកដប្រជា​ដល់​ការ​អភិវឌ្ឍ​ របស់​ប្រទេសទាំងពីរ ​និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ ព្រមទាំង​ជំរុញ​សន្តិភាព ស្ថិរភាព​និងវិបុលភាពក្នុងតំបន់។ លោក​Xi Jinping ​បាន​សង្កត់ធ្ងន់ថា ​ការទំនុកចិត្ត​ខាង​នយោបាយ​​កម្រិតខ្ពស់ ​និងការគាំទ្រគ្នាទៅវិញទៅមក​យ៉ាងរឹងមាំ ​គឺជាការធានា​ដ៏​សំខាន់​សម្រាប់ការអភិវឌ្ឍ​ប្រកបដោយស្ថិរភាព​និងយូរអង្វែង​នៃ​ទំនាក់ទំនងចិន-កៀហ្ស៊ីស៊ីស្ថាន ។ ការចុះ​ហត្ថលេខា​លើសន្ធិសញ្ញា​ស្តីពី​កិច្ចសហប្រតិបត្តិការ​មិត្តភាព​និង​សុខដុមរមនា​ជា​អចិន្ត្រៃយ៍​រវាងចិន​ និងកៀហ្ស៊ីស៊ីស្ថាន​ នឹង​ផ្តល់​នូវ​មូលដ្ឋានគ្រឹះ​ផ្នែកច្បាប់ ​ដ៏​សំខាន់​សម្រាប់​មិត្តភាពគ្រប់​ជំនាន់​​និង​ការ​គាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ​រវាង​ប្រទេសទាំងពីរ ។ ប្រទេសចិន​មានឆន្ទៈ​ប្រកៀកស្មា​គ្នាជាមួយប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បី​បង្កើន​ការ​តភ្ជាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ធ្វើ​ឱ្យ​ការ​ផ្លាស់ប្តូរ​បទពិសោធក្នុង​វិស័យ​អភិបាលកិច្ច​មាន​ភាព​ស៊ីជម្រៅ ​ដើម្បី​កសាង​​សមិទ្ធផល​សហប្រតិបត្តិការជាក់ស្តែងកាន់តែ​ច្រើន​និង​ជំរុញ​ការ​កសាង​សហគមន៍ជោគ​​វាសនា​រួម​រវាង​ចិននិង​កៀហ្ស៊ីស៊ីស្ថាន​មាន​ភាព​កាន់​តែស៊ីជម្រៅ​និង​ប្រាកដប្រជា។ ជា​ការ​ឆ្លើយតប​ ​លោក​ Sadyr Japarov​បាន​លើកឡើងថា​ ​ដំណើរទស្សនកិច្ច​របស់​លោកXi Jinping​បាន​បង្ហាញបន្ថែមទៀត​អំពី​មិត្តភាព​ដ៏ជ្រាលជ្រៅ​និង​ការទំនុកចិត្ត​ខាងនយោបាយ​​កម្រិតខ្ពស់​រវាង​ប្រទេសកៀហ្ស៊ីស៊ីស្ថាន​និង​ចិន ​ហើយ​គឺ​ជា​និមិត្តសញ្ញា​ដ៏សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី។​ការចុះហត្ថលេខាលើ​សន្ធិសញ្ញា​ស្តីពី​កិច្ចសហប្រតិបត្តិការ​មិត្តភាព ​និង​សុខដុមរមនា​ជា​អចិន្ត្រៃយ៍​ រវាង​កៀហ្ស៊ីស៊ីស្ថាន​ និង​ចិន​នឹងត្រួសត្រាយ​អនាគត​កាន់តែ​ទូលំទូលាយ​សម្រាប់​ទំនាក់ទំនងទ្វេភាគី ។ បន្ទាប់​ពី​កិច្ចជំនួប ​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ​បានចុះហត្ថលេខា​លើ​«សេចក្តីប្រកាស​រួម​រវាង​សាធារណរដ្ឋប្រជាមានិតចិន​និងសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន​​ស្តីពី​ការ​អភិវឌ្ឍ​ទំនាក់ទំនងភាព​ជាដៃគូយុទ្ធសាស្ត្រ​​គ្រប់ជ្រុងជ្រោយ​ក្នុង​យុគ​សម័យ​ថ្មី​នៃ​ការអភិវឌ្ឍប្រកបដោយ​គុណភាពខ្ពស់​»និង«​សន្ធិសញ្ញា​ស្តីពី​កិច្ចសហប្រតិបត្តិការ​មិត្តភាព​និង​សុខដុមរមនា​ជា​អចិន្ត្រៃយ៍​រវាង​សាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋ​កៀសហ្ស៊ីស៊ីស្ថាន»៕

Základní14:56

Sport

ការចូលរួមក្រុមកីឡានៅសាលា

សុខា និងស្រីមុំ រំលឹកពីការចូលរួមក្រុមបាល់ទះ និងបាល់ទាត់នៅសាលា ដោយចែករំលែកពីភាពតក់ស្លុតពេលជម្រុះ ការចាញ់ដ៏លំបាក និងជ័យជម្នះដ៏自豪។ ការសន្ទនាដែលងាយយល់សម្រាប់អ្នកសិក្សាកម្រិតដំបូងអំពីការធ្វើការជាក្រុម និងជីវិតនៅសាលា។

សុខា ចាន់ & ស្រីមុំ ពេជ្រPoslouchej a uč se
Základní14:54

Sport

មើលកីឡាអូឡាំពិកជាមួយគ្រួសារ

សុខា និងស្រីមុំ ចែករំលែកទម្លាប់គ្រួសាររបស់ពួកគេក្នុងការមើលកីឡាអូឡាំពិករដូវក្តៅ និងរដូវរងា ពីកីឡាករដែលចូលចិត្តរហូតដល់ពេលវេលាដែលមិនអាចបំភ្លេចបាន។ ការសន្ទនាមិត្តភាពសម្រាប់អ្នកសិក្សាកម្រិតដំបូងអំពីព្រឹត្តិការណ៍កីឡាសកល។

សុខា ចាន់ & ស្រីមុំ ពេជ្រPoslouchej a uč se

Sport v jazyce khmérština podle úrovně

Další témata v jazyce khmérština

Otázky k učení jazyka khmérština přes téma Sport

Proč se učit jazyk khmérština přes téma Sport?
Obsah, který tě zajímá, udrží tvou pozornost a stejná slova se vracejí v různých lekcích. Právě toto opakování pomáhá zapamatovat si slovní zásobu.
Jakou úroveň si vybrat pro téma Sport v jazyce khmérština?
Vyber úroveň, na které rozumíš zhruba devíti slovům z deseti. Každé téma má lekce od Začátečník až Mistrovství, takže můžeš začít snadno a postupovat výš.
Je tento obsah v jazyce khmérština zdarma?
Ano. Učení je zdarma, se zvukem, překladem a kvízy. Premium přidává bonusy, například neomezené procvičování a exporty.